មីក្រូហិរញ្ញវត្ថុ សម្បត្តិ

មីក្រូហិរញ្ញវត្ថុ សម្បត្តិ Fast and easy microfinance solutions. Simple process, quick approval, trusted support. Telegram: https://telegram.me/sambathMc

07/07/2026

❌គ្មានកម្ចីណា ដែលឲ្យអ្នកខ្ចី បែរជាត្រូវបង់លុយឲ្យវិញទេ។
បងប្អូនសូមគិតបន្តិច កុំឲ្យចាញ់បោករូបភាពបែបនេះដដែលៗ។

Citation: ACCD

សីលធម៌ មិនថាអ្នកជាម្ចាស់អាជីវកម្ម ឬស្ថិតនៅក្នុងឋានៈណាក៏ដោយ បើរស់នៅគ្មានសីលធម៌ អ្នកក៏ពិបាកទទួលបានតម្លៃ និងការគោរពពីអ្នកដទ...
04/07/2026

សីលធម៌ មិនថាអ្នកជាម្ចាស់អាជីវកម្ម ឬស្ថិតនៅក្នុងឋានៈណាក៏ដោយ បើរស់នៅគ្មានសីលធម៌ អ្នកក៏ពិបាកទទួលបានតម្លៃ និងការគោរពពីអ្នកដទៃ។
តួនាទីអាចធំបាន លុយអាចមានបាន ប៉ុន្តែសីលធម៌ល្អ ទើបធ្វើឱ្យមនុស្សទុកចិត្ត និងគោរពយើងបានយូរ។
សីលធម៌ គឺជាគុណតម្លៃដែលមិនអាចទិញបានដោយលុយ។
#មីក្រូហិរញ្ញវត្ថុសម្បត្តិ

🌸 សួស្ដីខែកក្កដា! 🌸សូមឱ្យខែថ្មីនេះ នាំមកនូវឱកាសថ្មី កម្លាំងចិត្តថ្មី និងភាពជោគជ័យថ្មីៗ។នារីជោគជ័យ មិនមែនជានារីដែលមិនធ្លា...
01/07/2026

🌸 សួស្ដីខែកក្កដា! 🌸
សូមឱ្យខែថ្មីនេះ នាំមកនូវឱកាសថ្មី កម្លាំងចិត្តថ្មី និងភាពជោគជ័យថ្មីៗ។
នារីជោគជ័យ មិនមែនជានារីដែលមិនធ្លាប់បរាជ័យទេ ប៉ុន្តែជានារីដែលមិនបោះបង់ក្តីស្រមៃ ហើយហ៊ានបន្តដំណើរទៅមុខ ទោះជួបឧបសគ្គប៉ុនណាក៏ដោយ។
សូមឱ្យខែកក្កដានេះ ពោរពេញដោយស្នាមញញឹម ភាពរីកចម្រើន និងជោគជ័យគ្រប់ជំហាន។ ❤️✨

#មីក្រូហិរញ្ញវត្ថុសម្បត្តិ

ចំពោះឪពុកម្ដាយដែលមានគុណវិហារធម៌ កុំរង់ចាំដល់ថ្ងៃបុណ្យទើបបង្ហាញក្ដីស្រឡាញ់។ ❤️ទូរស័ព្ទសួរសុខទុក្ខពួកគាត់ជាសារ ឬក៏ខល(Call)...
27/06/2026

ចំពោះឪពុកម្ដាយដែលមានគុណវិហារធម៌ កុំរង់ចាំដល់ថ្ងៃបុណ្យទើបបង្ហាញក្ដីស្រឡាញ់។ ❤️
ទូរស័ព្ទសួរសុខទុក្ខពួកគាត់ជាសារ ឬក៏ខល(Call)។
ចំណាយពេលអង្គុយញ៉ាំបាយជាមួយពួកគាត់។
ជួយការងារតូចៗ និងនិយាយពាក្យល្អៗ។
ពេលវេលាជាមួយឪពុកម្ដាយ គឺមានតម្លៃជាងអំណោយថ្លៃៗ។
ស្រឡាញ់ និងថែរក្សាពួកគាត់ រាល់ថ្ងៃ មិនមែនតែថ្ងៃបុណ្យនោះទេ។ 🙏
#មីក្រូហិរញ្ញវត្ថុសម្បត្តិ

ឈ្វេងយល់ពីការឆបោកតាមរយៈទូរសព្ទ (Voice Phishing)តើអ្នកធ្លាប់ទទួលការហៅទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណ ដែលអះអាងថាជាបុគ្គលិកធ...
22/06/2026

ឈ្វេងយល់ពីការឆបោកតាមរយៈទូរសព្ទ (Voice Phishing)
តើអ្នកធ្លាប់ទទួលការហៅទូរសព្ទពីជនមិនស្គាល់អត្តសញ្ញាណ ដែលអះអាងថាជាបុគ្គលិកធនាគារ ហើយប្រាប់ថាគណនីរបស់អ្នកមានបញ្ហាដែរឬទេ?
នេះជាល្បិច «ឆបោកតាមទូរសព្ទ» Vishing (Voice Phishing) ដែលជនល្មើសក្លែងខ្លួនជាបុគ្គលិកធនាគារ សមត្ថកិច្ច ឬសាច់ញាតិ ក្នុងគោលបំណងឆបោកយកប្រាក់ ឬព័ត៌មានសម្ងាត់។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកអំពីល្បិចឆបោក Vishing និងវិធីសាស្ត្រការពារដូចខាងក្រោម៖
»ល្បិចបោកប្រាស់ទូទៅដែលជនល្មើសប្រើមានដូចជា៖
-ក្លែងជាបុគ្គលិកធនាគារ អះអាងថាគណនីរបស់អ្នកមានបញ្ហា ឬថាអ្នកឈ្នះរង្វាន់ ឬទទួលបានអត្ថប្រយោជន៍ពិសេស។
-ក្លែងជាសមាជិកគ្រួសារ ឬមិត្តភក្តិ អះអាងថាជួបគ្រោះថ្នាក់ចរាចរណ៍សុំខ្ចីលុយជាបន្ទាន់។
-ក្លែងជាក្រុមហ៊ុនដឹកជញ្ជូន ទាមទារឱ្យបង់ប្រាក់ពន្ធ ឬថ្លៃសេវាបន្ថែមដើម្បីទទួលទំនិញ
-ប្រើបច្ចេកវិទ្យា AI Voice Cloning បន្លំសំឡេងមនុស្សដែលអ្នកស្គាល់ឱ្យស្រដៀងនឹងសំឡេងពិត
»វិធីសាស្ត្រការពារខ្លួន៖
-កុំជឿលេខទូរសព្ទដែលបង្ហាញលើអេក្រង់ ព្រោះជនល្មើសអាចក្លែងបន្លំលេខទូរសព្ទ (Caller ID Spoofing) ។
-ហាមផ្តល់ព័ត៌មានសម្ងាត់ជាពិសេសលេខកូដ OTP លេខសម្ងាត់ ឬលេខកាតធនាគារតាមទូរសព្ទ។
-គប្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជាមុន បើមានការសង្ស័យជាការក្លែងបន្លំ ត្រូវចុចបិទ រួចទាក់ទងទៅលេខទូរសព្ទផ្លូវការរបស់ស្ថាប័ន ឬសាមីខ្លួនដោយផ្ទាល់។

Citation: អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
#មីក្រូហិរញ្ញវត្ថុសម្បត្តិ

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ សូមព...
18/06/2026

អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ ព្រះជន្មាយុយឺនយូរ និងគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជាពលរដ្ឋខ្មែរជារៀងរហូត។
🙏🇰🇭
#មីក្រូហិរញ្ញវត្ថុសម្បត្តិ

📌 រកស៊ីហាមជំពាក់ការរកស៊ីដែលរីកចម្រើន មិនមែនដោយសារលក់បានច្រើនតែប៉ុណ្ណោះទេ ប៉ុន្តែដោយសារគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ។ កា...
30/05/2026

📌 រកស៊ីហាមជំពាក់

ការរកស៊ីដែលរីកចម្រើន មិនមែនដោយសារលក់បានច្រើនតែប៉ុណ្ណោះទេ ប៉ុន្តែដោយសារគ្រប់គ្រងលំហូរសាច់ប្រាក់បានល្អ។ ការជំពាក់ច្រើនអាចធ្វើឱ្យអាជីវកម្មខ្វះដើមទុន និងពិបាករីកចម្រើន។

✅ លក់ដោយទំនុកចិត្ត
✅ ប្រមូលប្រាក់ឱ្យទាន់ពេល
✅ រក្សាសាច់ប្រាក់ឱ្យមានចរន្តល្អ

"រកស៊ីឱ្យចំណេញ ប្រសើរជាងរកស៊ីដោយជំពាក់។"
#មីក្រូហិរញ្ញវត្ថុសម្បត្តិ

ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្ងៃទី១៤ ឧសភា ២០២៦សូមគោរពនិងថ្វាយព្រះពរជ័យ សិរីវឌ្ឍនា បរមមហាសុខ ដល់ព្រះករុណា ព្រ...
14/05/2026

ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្ងៃទី១៤ ឧសភា ២០២៦
សូមគោរពនិងថ្វាយព្រះពរជ័យ សិរីវឌ្ឍនា បរមមហាសុខ ដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងថ្ងៃខួប៧៣ព្រះវស្សា យាងចូល៧៤ព្រះវស្សា។
#មីក្រូហិរញ្ញវត្ថុសម្បត្តិ

សាបៗ បែបGenZ😁 #មីក្រូហិរញ្ញវត្ថុសម្បត្តិ
11/05/2026

សាបៗ បែបGenZ😁
#មីក្រូហិរញ្ញវត្ថុសម្បត្តិ

✨ អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ✨ព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្...
05/05/2026

✨ អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ✨
ព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បង ឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។ 🌧
#រដូវវស្សា #កសិកម្មខ្មែរ #មីក្រូហិរញ្ញវត្ថុសម្បត្តិ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when មីក្រូហិរញ្ញវត្ថុ សម្បត្តិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share