10/02/2026
[English Below]
តើអ្វីជាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ?
ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំខែប្រមូលលើថ្លៃឈ្នួលអចលនទ្រព្យតាមរយៈកម្មសិទ្ធិករ ឬសិទ្ធិវន្ត នៃអចលនទ្រព្យមិនមែនជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ចំពោះអចលនទ្រព្យដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាចំណូលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
• អត្រាពន្ធ ១០%
• ការគណនាប្រាក់ពន្ធ
ការគណនាពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ត្រូវបានកំណត់ដូចខាងក្រោម៖
ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ = មូលដ្ឋានគិតពន្ធ X ១០%
ឧទាហរណ៍៖
លោក ក បានជួលផ្ទះមួយកន្លែងឱ្យទៅលោក ខ ក្នុងតម្លៃ ២,០០០,០០០ រៀលក្នុងមួយខែ។ លោក ក បានកក់ប្រាក់ ៦,០០០,០០០ រៀល ដើម្បីតម្កល់ទុកជាប្រាក់ធានា។ លោក ក និង លោក ខ សុទ្ធតែជារូបវន្តបុគ្គលដូចគ្នា។
ថ្លៃឈ្នួលអចលនទ្រព្យ = ២,០០០,០០០ រៀល
អត្រាពន្ធ = ១០%
ប្រាក់ពន្ធត្រូវបង់ = ២,០០០,០០០ រៀល X ១០% = ២០០,០០០ រៀល
សម្គាល់៖ លោក ក ជាអ្នកប្រកាសនិងបង់ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ។
What is Tax on Property Rental?
The Tax on Property Rental is a type of monthly tax levied on the rental price of immovable property. It is collected from the owner or the successor of the immovable property who is not a taxpayer under the self-declaration regime. This tax applies to immovable property located within the Kingdom of Cambodia and serves as revenue for the sub-national administration.
• Tax Rate: 10%
• Tax Calculation: The calculation of the Tax on Property Rental is determined as follow:
Tax on Property Rental =Taxable Base×10%
• Example:
Mr. K rented out a house to Mr. Kh at the price of $500 per month.
Mr. K received $1,500 as a deposit guarantee.
Mr. K and Mr. Kh are both individuals.
Rental price = $500
Tax rate = 10%
Tax to be paid = $500 × 10% = $50
Note: Mr. K is the one who must declare and pay the Tax on Property Rental.
Source: https://www.tax.gov.kh/en/article?key=kWnND6920566592058