បំណិន - Bomnin

Directions

បំណិន - Bomnin Live Learn Lucrative
រស់ រៀន រក

ទើបបើកលុយហើយថ្មីៗ🤗
16/07/2026

ទើបបើកលុយហើយថ្មីៗ🤗

4 ជំហានងាយៗ ដើម្បីគ្រប់គ្រងលុយឱ្យបានល្អ👇
15/07/2026

4 ជំហានងាយៗ ដើម្បីគ្រប់គ្រងលុយឱ្យបានល្អ👇

ដើរយឺតមិនមែនមានន័យថាបរាជ័យទេ ដរាបណាអ្នកនៅតែបន្តដើរទៅមុខ។ ✨
14/07/2026

ដើរយឺតមិនមែនមានន័យថាបរាជ័យទេ ដរាបណាអ្នកនៅតែបន្តដើរទៅមុខ។ ✨

1. 🎯 អ្នកមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់អ្នកដឹងថាកំពុងសន្សំ ឬវិនិយោគដើម្បីអ្វី មិនមែនចាយលុយដោយគ្មានផែនការនោះទេ។2. 📒 អ្នកចេ...
13/07/2026

1. 🎯 អ្នកមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់

អ្នកដឹងថាកំពុងសន្សំ ឬវិនិយោគដើម្បីអ្វី មិនមែនចាយលុយដោយគ្មានផែនការនោះទេ។

2. 📒 អ្នកចេះគ្រប់គ្រងចំណូល និងចំណាយ

អ្នកដឹងថាលុយចូលប៉ុន្មាន និងចំណាយទៅលើអ្វីខ្លះ ដែលជួយឱ្យការចំណាយកាន់តែមានប្រសិទ្ធភាព។

3. 💰 អ្នកសន្សំលុយបានជាប្រចាំ

មិនថាចំនួនតិច ឬច្រើន ការសន្សំជាទម្លាប់ គឺជាសញ្ញានៃវិន័យហិរញ្ញវត្ថុ។

4. 🚨 អ្នកមានប្រាក់បម្រុងពេលមានអាសន្ន

អ្នកត្រៀមប្រាក់ទុកសម្រាប់ករណីបន្ទាន់ ដូចជាបញ្ហាសុខភាព ឬការបាត់បង់ចំណូល ដោយមិនចាំបាច់ខ្ចីលុយ។

5. 📚 អ្នកវិនិយោគលើខ្លួនឯង

អ្នកចំណាយលុយលើការរៀនជំនាញថ្មីៗ សៀវភៅ ឬវគ្គបណ្តុះបណ្តាល ដែលអាចបង្កើនឱកាសរកចំណូលនាពេលអនាគត។

6. 📈 អ្នកគិតពីអនាគត មិនមែនតែបច្ចុប្បន្ន

មុននឹងចំណាយលុយ អ្នកគិតពីផលប៉ះពាល់រយៈពេលវែង និងជ្រើសរើសអ្វីដែលមានតម្លៃជាង។

7. 🧠 អ្នកចំណាយដោយមានផែនការ មិនតាមអារម្មណ៍

អ្នកមិនងាយទិញរបស់ដោយសារតែ Flash Sale ឬការចង់បានភ្លាមៗទេ ប៉ុន្តែសម្រេចចិត្តដោយផ្អែកលើតម្រូវការ និងថវិការបស់ខ្លួន។

មនុស្សជាច្រើនគិតថា "បញ្ចុះតម្លៃ = សន្សំលុយ" ប៉ុន្តែការពិតវាមិនមែនតែងតែបែបនោះទេ។ប្រសិនបើអ្នកទិញរបស់ ដោយសារតែវាបញ្ចុះតម្លៃ...
10/07/2026

មនុស្សជាច្រើនគិតថា "បញ្ចុះតម្លៃ = សន្សំលុយ" ប៉ុន្តែការពិតវាមិនមែនតែងតែបែបនោះទេ។

ប្រសិនបើអ្នកទិញរបស់ ដោយសារតែវាបញ្ចុះតម្លៃ មិនមែនដោយសារតែអ្នកត្រូវការវា នោះអ្នកមិនបានសន្សំលុយទេ តែគ្រាន់តែ ចំណាយលុយតិចជាងតម្លៃដើម ប៉ុណ្ណោះ។

ឧទាហរណ៍៖

អាវតម្លៃ $40 បញ្ចុះតម្លៃនៅសល់ $20។

បើអ្នកមិនមានគម្រោងទិញវាតាំងពីដំបូង នោះអ្នក មិនបានសន្សំ $20 ទេ តែអ្នកបាន ចំណាយ $20។
ចងចាំ៖ ការបញ្ចុះតម្លៃមិនមែនជាការសន្សំលុយទេ។ អ្នកសន្សំលុយបាន លុះត្រាតែអ្នកទិញអ្វីដែលអ្នកត្រូវការ និងស្ថិតក្នុងផែនការចំណាយរបស់អ្នក។ 💰

មុននឹងទិញរបស់អ្វីមួយ តើអ្នកធ្លាប់សួរខ្លួនឯងទេថា "ខ្ញុំត្រូវធ្វើការប៉ុន្មានម៉ោង ដើម្បីរកលុយទិញវា?"មនុស្សភាគច្រើនមើលតែ តម្...
09/07/2026

មុននឹងទិញរបស់អ្វីមួយ តើអ្នកធ្លាប់សួរខ្លួនឯងទេថា "ខ្ញុំត្រូវធ្វើការប៉ុន្មានម៉ោង ដើម្បីរកលុយទិញវា?"
មនុស្សភាគច្រើនមើលតែ តម្លៃរបស់របរ ប៉ុន្តែមិនសូវគិតពី តម្លៃនៃពេលវេលា និងការខិតខំប្រឹងប្រែង ដែលខ្លួនឯងបានចំណាយដើម្បីរកលុយនោះទេ។
📌 ឧទាហរណ៍
👕 អាវមួយតម្លៃ $20
បើប្រាក់ខែរបស់អ្នក​ $250 ក្នុងមួយខែ
សន្មតថាអ្នកធ្វើការ 25 ថ្ងៃក្នុងមួយខែ
នោះមានន័យថា អ្នករកបានប្រហែល $10 ក្នុងមួយថ្ងៃ។
ដូច្នេះ ដើម្បីទិញអាវតម្លៃ $20 អ្នកត្រូវធ្វើការប្រហែល 2 ថ្ងៃ ដើម្បីរកប្រាក់នោះ។
💭 មុនទិញ សាកសួរខ្លួនឯងថា
តើរបស់នេះមានតម្លៃសមនឹងពេលវេលា 2 ថ្ងៃដែលខ្ញុំបានធ្វើការដែរឬទេ?
តើខ្ញុំពិតជាត្រូវការវា ឬគ្រាន់តែចង់បាន?
បើមិនទិញថ្ងៃនេះ តើមានផលប៉ះពាល់អ្វីដែរឬទេ?
ការគិតបែបនេះ នឹងជួយឱ្យអ្នកចំណាយដោយមានហេតុផល និងឱ្យតម្លៃលើពេលវេលាដែលអ្នកបានខិតខំរកលុយ។💡

☕️ ១. ទិញកាហ្វេ ឬភេសជ្ជៈជារៀងរាល់ថ្ងៃមួយកែវអាចមានតម្លៃត្រឹម $2–$4 ប៉ុណ្ណោះ ដូច្នេះមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍ទេ។ប៉ុន...
07/07/2026

☕️ ១. ទិញកាហ្វេ ឬភេសជ្ជៈជារៀងរាល់ថ្ងៃ

មួយកែវអាចមានតម្លៃត្រឹម $2–$4 ប៉ុណ្ណោះ ដូច្នេះមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍ទេ។

ប៉ុន្តែបើអ្នកទិញរាល់ថ្ងៃ៖

$3 × 30 ថ្ងៃ = $90/ខែ
$90 × 12 ខែ = $1,080/ឆ្នាំ

💡 មិនមែនមានន័យថាអ្នកមិនអាចផឹកកាហ្វេបានទេ ប៉ុន្តែគួររៀបចំថវិកា និងជ្រើសរើសទិញនៅពេលដែលចាំបាច់។

🍪 ២. ទិញនំ ឬអាហារសម្រន់ញឹកញាប់

ពេលឃ្លានបន្តិច ឬចង់ញ៉ាំអ្វីលេងៗ យើងងាយចំណាយលើនំ ឬអាហារសម្រន់ ដោយមិនបានគិត។

ឧទាហរណ៍៖

នំ = $1.50
ភេសជ្ជៈ = $1.50

សរុប = $3 ក្នុងមួយថ្ងៃ

បើធ្វើបែបនេះជារៀងរាល់ថ្ងៃ អ្នកអាចចំណាយជាង $90 ក្នុងមួយខែ លើអាហារសម្រន់តែមួយមុខ។

🍔 ៣. កម្មង់អាហារតាម App ញឹកញាប់

ការកម្មង់អាហារមានភាពងាយស្រួល ប៉ុន្តែតម្លៃជាញឹកញាប់ខ្ពស់ជាងការទៅទិញដោយខ្លួនឯង ព្រោះមានថ្លៃដឹកជញ្ជូន និងថ្លៃសេវាកម្ម។

ឧទាហរណ៍៖

អាហារ = $5
ថ្លៃដឹក = $2

សរុប = $7 ក្នុងមួយលើក

បើកម្មង់ 15 ដងក្នុងមួយខែ អ្នកអាចចំណាយជាង $100 ដោយងាយ។

🚗 ៤. ជិះ PassApp ទោះចម្ងាយជិត

ពេលខ្លះ ទីតាំងគ្រាន់តែដើរ 10–15 នាទី ប៉ុន្តែយើងនៅតែជ្រើសរើសជិះ PassApp។

ឧទាហរណ៍៖

PassApp = $2 ក្នុងមួយជើង
ទៅ និងមក = $4

បើធ្វើបែបនេះ 20 ថ្ងៃក្នុងមួយខែ អ្នកអាចចំណាយ ប្រហែល $80 លើការធ្វើដំណើរដែលអាចដើរបាន។
🛍 ៥. ទិញអនឡាញដោយមិនបានគ្រោងទុក

ពេលឃើញ Flash Sale ឬ Live លក់ទំនិញ យើងងាយនឹងគិតថា "ទិញទុកសិន" ទោះមិនទាន់ត្រូវការក៏ដោយ។
ការពន្យារពេលគិតបន្តិច អាចជួយអ្នកជៀសវាងការចំណាយដែលមិនចាំបាច់។

06/07/2026

អ្នកគួរតែដឹងរឿងទាំងនេះ💡

កុំមើលស្រាលជំហ៊ានតូចៗ អ្វីដែលអ្នកធ្វើថ្ងៃនេះ អាចក្លាយជាលទ្ធផលដ៏ធំនៅថ្ងៃស្អែក។
04/07/2026

កុំមើលស្រាលជំហ៊ានតូចៗ អ្វីដែលអ្នកធ្វើថ្ងៃនេះ អាចក្លាយជាលទ្ធផលដ៏ធំនៅថ្ងៃស្អែក។

🗣 1. មាត់ (Mouth)និយាយតិច ស្តាប់ឱ្យច្រើន។មុននឹងនិយាយ សួរខ្លួនឯងថា៖ពាក្យនេះមានប្រយោជន៍ទេ?វាជាការពិតទេ?វាធ្វើឱ្យអ្នកដទៃមាន...
02/07/2026

🗣 1. មាត់ (Mouth)
និយាយតិច ស្តាប់ឱ្យច្រើន។
មុននឹងនិយាយ សួរខ្លួនឯងថា៖
ពាក្យនេះមានប្រយោជន៍ទេ?
វាជាការពិតទេ?
វាធ្វើឱ្យអ្នកដទៃមានអារម្មណ៍ល្អទេ?
មនុស្សជោគជ័យភាគច្រើន ស្តាប់ច្រើនជាងនិយាយ។

🧠 2. គំនិត (Mind)
គិតមុនធ្វើ សម្រេចចិត្តដោយហេតុផល។
កុំឱ្យអារម្មណ៍ដឹកនាំការសម្រេចចិត្ត។
មុនទិញអ្វីមួយ សួរខ្លួនឯងថា "តើខ្ញុំពិតជាត្រូវការវាទេ?"
មុនវិនិយោគ សិក្សាឱ្យច្បាស់។
ការគិតល្អ នាំឱ្យមានការសម្រេចចិត្តល្អ។

😊 3. អារម្មណ៍ (Mood)
រក្សាចិត្តឱ្យស្ងប់ និងវិជ្ជមាន។
កុំឱ្យស្ត្រេស ឬកំហឹង ប៉ះពាល់ដល់ការងារ និងការចំណាយ។
មនុស្សដែលគ្រប់គ្រងអារម្មណ៍បានល្អ តែងមានការសម្រេចចិត្តល្អជាង។
👉 អារម្មណ៍ល្អ = ជីវិតល្អ។

💰 4. លុយ (Money)
សន្សំឱ្យបានច្រើន ចំណាយដោយឆ្លាតវៃ។
កុំចំណាយទាំងអស់ពេលទើបបានប្រាក់ខែ។
សន្សំមុន ចំណាយក្រោយ, បង្កើតថវិកា, វិនិយោគសម្រាប់អនាគត
👉 កុំធ្វើការដើម្បីលុយតែមួយមុខ ត្រូវឱ្យលុយធ្វើការឱ្យអ្នកផងដែរ។

🤝 5. អាកប្បកិរិយា (Manner)
គោរពអ្នកដទៃ ដើម្បីទទួលបានការគោរពត្រឡប់មកវិញ។
ភាពស្មោះត្រង់ ការគោរពពេលវេលា និងការរក្សាពាក្យសន្យា គឺជាទ្រព្យសម្បត្តិដែលមិនអាចទិញបាន។
👉 កេរ្តិ៍ឈ្មោះល្អ អាចបើកឱកាសធំៗក្នុងជីវិត និងការងារ។

Address

2F Kampus Building, Preah Monivong Boulevard (93)
Phnom Penh
120101

Website

Alerts

Be the first to know and let us send you an email when បំណិន - Bomnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share