Cambodia Tax Agent Federation Association

Cambodia Tax Agent Federation Association ចង់ឃើញការអនុវត្តច្បាប់ពន្ធ រវាងរដ្ឋបាលសារពើពន្ធ និង ធុរជនមានតម្លាភាព

14/08/2026

សិក្ខាសាលា«គូសប្លង់ជីវិត ក្រោយប្រឡងបាក់ឌុប»

#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


សិក្ខាសាលា «គូសប្លង់ជីវិត ក្រោយប្រឡងបាក់ឌុប» ដើម្បីជួយដល់សិស្សានុសិស្ស និងមាតាបិតាស្វែងរកទិសដៅសិក្សា និងអាជីពសម្រាប់ជំហា...
13/08/2026

សិក្ខាសាលា «គូសប្លង់ជីវិត ក្រោយប្រឡងបាក់ឌុប» ដើម្បីជួយដល់សិស្សានុសិស្ស និងមាតាបិតាស្វែងរកទិសដៅសិក្សា និងអាជីពសម្រាប់ជំហានបន្ទាប់៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនហៅកាត់ថា (CJCC) ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅកាត់ថា (CTAFA) បានអញ្ជើញចូលរួមជាវាគ្មិនចែករំលែកផ្តល់នូវខ្លឹមសារ និងបទពិសោធសំខាន់ៗដែលជាគន្លឹះជុំវិញប្រធានបទខាងលើជូនទៅដល់សិក្ខាមចូលរួម។ នៅក្នុងវេទិកានេះក៏ មានការអញ្ជើញចូលរួមចែករំលែកពីវាគ្មិនកិត្តិយស និងអ្នកដឹកនាំដែលមានបទពិសោធក្នុងវិស័យអប់រំ អាជីវកម្ម ការអភិវឌ្ឍសមត្ថភាព និងទីផ្សារការងារ ដែលរួមមានដូចជា៖ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថាន CEO, លោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកា ក្រុមហ៊ុន Life Education Co., Ltd.; លោក ភូ រ៉ាវ៉ាយ ជាស្ថាបនិក និងអគ្គនាយកស្កឡារ៉ា។

ឯកឧត្តមអ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា បានលើកឡើងថា៖ ប្អូនៗដែលទើបតែបានប្រឡងបាក់ឌុបបញ្ចប់នៅពេលថ្មីៗនេះ អាចចាត់ទុកបានថា៖ មានសំណាងល្អជាងអ្នកជំនាន់មុនទៅទៀត។ សំណាងនៅទីនេះចង់និយាយថា យើងមានគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ ទាំងឯកជន មានកម្មវិធីអាហារូបករណ៍ មានអ្នកជួយណែនាំផ្លូវ សម្រាប់ជ្រើសរើសក្នុងការបន្តសិក្សាស្វែងរកចំណេះដឹងដ៏រឹងមាំមួយដើម្បីចិញ្ចឹមជីវិតទៅអនាគត។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ ប៉ុន្តែដើម្បីសម្រេចបាននូវគោលបំណងដ៏ត្រឹមត្រូវនោះ យើងទាំងអស់គ្នា
ជាពិសេសប្អូនៗដែលទើបប្រឡងបាក់ឌុបរួចត្រូវតែគូសប្លង់ជីវិតត្រឹមត្រូវ ពោលគឺត្រូវកំណត់គោលដៅច្បាស់លាស់ពិតប្រាកដមួយ។ហើយយើងត្រូវតែធ្វើសកម្មភាពទៅតាមផែនការដោយត្រង់ទៅចំទិសដៅដែលយើងបានកំណត់រួចហើយ ទើបយើងនឹងអាចទទួលបាននូវគុណប្រយោជន៍ឆាប់រហ័ស។ផ្ទុយទៅវិញបើយើងមិនបានគូសប្លង់ជីវិតឬកំណត់ពីទិសដៅឲ្យបានច្បាស់លាស់នោះទេយើងនឹងខាតបង់ពេលវេលាឥតប្រយោជន៍ ហើយយើងនឹងមិនអាចសម្រេចបាននូវអនាគតដ៏ត្រចះត្រចង់ដែលយើងម្នាក់ៗប៉ងប្រាថ្នាចង់បានឡើយ៕

ប្រកាស ស្ដីពី ការទទួលខុសត្រូវបំណុលពន្ធ ចំពោះការផ្ទេរអាជីវកម្ម ការផ្ទេរហ៊ុន ឬការរំលាយបញ្ចូលគ្នានៃសហគ្រាស_________________...
12/08/2026

ប្រកាស ស្ដីពី ការទទួលខុសត្រូវបំណុលពន្ធ ចំពោះការផ្ទេរអាជីវកម្ម ការផ្ទេរហ៊ុន ឬការរំលាយបញ្ចូលគ្នានៃសហគ្រាស

_________________________________________
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


🎓 សិក្ខាសាលាពិសេសសម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ និងអាណាព្យាបាលតើអ្នកកំពុងស្ទាក់ស្ទើរក្នុងការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យ...
07/08/2026

🎓 សិក្ខាសាលាពិសេសសម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ និងអាណាព្យាបាល

តើអ្នកកំពុងស្ទាក់ស្ទើរក្នុងការជ្រើសរើសជំនាញ និងសាកលវិទ្យាល័យមែនទេ?

សូមចូលរួមសិក្ខាសាលា «គន្លឹះជោគជ័យក្រោយប្រឡងបាក់ឌុប» ដើម្បីទទួលបានការចែករំលែកបទពិសោធន៍ពីវាគ្មិនជំនាញ និងអ្នកជោគជ័យក្នុងវិស័យអប់រំ និងអាជីវកម្ម។

💡 អ្វីដែលអ្នកនឹងទទួលបាន៖
✅ តម្រង់ទិសជ្រើសរើសជំនាញឱ្យត្រឹមត្រូវ
✅ យល់ដឹងពីឱកាសការងារនាពេលអនាគត
✅ ស្តាប់បទពិសោធន៍ពិតពីវាគ្មិនឆ្នើម
✅ ត្រៀមផែនការសិក្សា និងអាជីពឱ្យកាន់តែច្បាស់

📅 កាលបរិច្ឆេទ៖ ថ្ងៃទី 13 សីហា 2026
🕢 ម៉ោង៖ 7:30 ព្រឹក – 12:00 ថ្ងៃត្រង់
📍 ទីតាំង៖ CJCC

🎯 កុំឱ្យការសម្រេចចិត្តដ៏សំខាន់នេះកើតឡើងដោយគ្មានការត្រៀមខ្លួន! ចូលរួមជាមួយយើង ដើម្បីស្វែងរកទិសដៅត្រឹមត្រូវសម្រាប់អនាគតរបស់អ្នក។

📞 ព័ត៌មានលម្អិត និងចុះឈ្មោះ៖ 096 666 2970 | 095 76 68 48 | 023 6666 999

#សិក្ខាសាលា #បាក់ឌុប2026 #តម្រង់ទិសអាជីព #ជ្រើសរើសជំនាញ

សូមអញ្ជើញចូលរួមជាមួយយើងខ្ញុំ

01/08/2026

វេទិកាពិភាក្សាស្តីអំពី៖ឯកសារតម្រូវសម្រាប់ការធ្វើសវនកម្មពន្ធដារ

-----------------------------------------------
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា ហៅកាត់ថា CTAFA នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំវេទិកាពិភាក្...
31/07/2026

សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា ហៅកាត់ថា CTAFA នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំវេទិកាពិភាក្សាស្តីពី «ឯកសារតម្រូវសម្រាប់ការធ្វើសវនកម្មពន្ធដារ» ជូនដល់សមាជិក សមាជិកាសមាគម ព្រមទាំងម្ចាស់អាជីវកម្ម និងអ្នកប្រកបវិជ្ជាជីវៈពាក់ព័ន្ធជាច្រើនរូប។

វេទិកាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ នៅទីស្នាក់ការសមាគម CTAFA ដែលមានទីតាំងស្ថិតនៅបុរីអ័រគីដេ ដឹ ពោធិ៍ចិនតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមចែករំលែកពីវាគ្មិនកិត្តិយស គឺ លោក ពឹម សង្ហា ប្រធានអនុគណៈកម្មការការងារបណ្តុះបណ្តាល នៃសមាគម CTAFA។ វាគ្មិនបានចែករំលែកចំណេះដឹង បទពិសោធ និងទស្សនៈសំខាន់ៗ ពាក់ព័ន្ធនឹងការត្រៀមខ្លួន និងការរៀបចំឯកសារតម្រូវសំខាន់ៗរបស់សហគ្រាស និងអ្នកជាប់ពន្ធ សម្រាប់ការធ្វើសវនកម្មពន្ធដារ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ទេព សិដ្ឋាន់ណា អនុប្រធានសមាគម និងជាប្រធានគណកម្មាការប្រឹក្សាយោបល់ និងផ្តល់ដំណោះស្រាយ តំណាង ឯកឧត្តម អ៊ុ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាបានមានប្រសាសន៍ថាសមាគម CTAFA តែងតែយកចិត្តទុកដាក់ខ្ពស់លើការជ្រើសរើសប្រធានបទដែលមានសារៈសំខាន់ និងស្របតាមតម្រូវការជាក់ស្តែងរបស់សមាជិក សមាជិកា ក៏ដូចជាវិស័យឯកជនទាំងមូល។ ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការជ្រើសរើសវាគ្មិនសម្រាប់ចូលរួមចែករំលែក ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដោយផ្តោតលើបុគ្គលដែលមានចំណេះដឹង ជំនាញ និងបទពិសោធជាក់ស្តែង ក្នុងវិស័យគណនេយ្យ ពន្ធដារ និងសវនកម្ម។ គោលបំណងសំខាន់ គឺដើម្បីផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី បង្កើនសមត្ថភាពវិជ្ជាជីវៈ និងជួយឱ្យសមាជិក សមាជិកា មានការយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តកាតព្វកិច្ចពន្ធដារឱ្យបានត្រឹមត្រូវ។

តាមរយៈវេទិកាពិភាក្សានេះ អ្នកចូលរួមទទួលបានចំណេះដឹងថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការយល់ដឹងពីឯកសារច្បាប់តម្រូវ និងឯកសារគាំទ្រនានា ដែលមន្ត្រីសវនករពន្ធដារតែងតែស្នើសុំពិនិត្យ និងវិធីសាស្ត្ររៀបចំឯកសារ ការគ្រប់គ្រងទិន្នន័យគណនេយ្យ និងការឆ្លើយតបឱ្យបានត្រឹមត្រូវចំពោះការត្រួតពិនិត្យពីសវនករពន្ធដារ។

វេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគម CTAFA ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈរបស់សមាជិក សមាជិកា និងគាំទ្រដល់ម្ចាស់អាជីវកម្មឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តកាតព្វកិច្ចពន្ធដារឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការរៀបចំវេទិកាបែបនេះ ក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វប្បធម៌អនុវត្តពន្ធដារដោយស្មោះត្រង់ តម្លាភាព និងមានទំនួលខុសត្រូវផងដែរ៕

#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្...
29/07/2026

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) បានដឹកនាំប្រតិភូសមាគម ចូលរួមវេទិកាស្តីពី៖ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៧) ក្រោមប្រធានបទ "សិទ្ធិសេរីភាពសមាគម និងអង្កការមិនមែនរដ្ឋាភិបាលក្នុងបរិបទឌីជីថល" ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ វិស័យឯកជន តំណាងសមាគម និងអង្គការក្រៅរដ្ឋាភិបាលប្រមាណ ៥០០រូប។

#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


27/07/2026

វេទិកាពិភាក្សាស្តីអំពី៖ ឯកសារតម្រូវសម្រាប់ការធ្វើសវនកម្មពន្ធដារ
____________________________________________
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


27/07/2026
22/07/2026

ពន្ធដាររំលឹកជាថ្មីដល់ម្ទាស់អចលនទ្រព្យឲ្យបង់ពន្ធឆ្នាំ២០២៦

____________________________________________
#សមាគមសហព័ន្ធភា្នក់ងារសេវាកម្មពន្ធដារកម្ពុជា


Address

Russian Federation Boulevard
Phnom Penh
1200

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:59

Telephone

+855885078888

Website

Alerts

Be the first to know and let us send you an email when Cambodia Tax Agent Federation Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cambodia Tax Agent Federation Association:

Shortcuts

Share