17/07/2026
[English below]
🌱 រួមចំណែកបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា 💚
នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងាររបស់អង្កររ៉ូយ៉ាល់ម្កុដ បាននាំយកអង្ករ និងសម្ភារៈសិក្សា ទៅប្រគល់ជូនអង្គការ ខេខេអ៊ីវី កម្ពុជា ដើម្បីចូលរួមគាំទ្រការងារដ៏មានតម្លៃរបស់អង្គការ ក្នុងការផ្តល់ឱកាស និងអនាគតដ៏ប្រសើរជូនកុមារកម្ពុជា។ យើងជឿជាក់ថា ការចែករំលែកតូចៗនៅថ្ងៃនេះ អាចក្លាយជាកម្លាំងដ៏ធំសម្រាប់ការផ្លាស់ប្តូរនៅថ្ងៃស្អែក។ សូមអរគុណដល់អង្គការខេខេអ៊ីវី កម្ពុជា ដែលបានលះបង់កម្លាំង និងពេលវេលា ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់កុមារកម្ពុជា។ ក្រុមការងារនៃអង្កររ៉ូយ៉ាល់ម្កុដ នឹងបន្តប្តេជ្ញាចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសហគមន៍កម្ពុជា។
🌱 Together for a Brighter Future for Cambodian Children 💚On Friday, 17 July 2026, the Royal Mongkut Rice team donated rice and notebooks to KKEV Cambodia as part of our Corporate Social Responsibility (CSR) initiative. This contribution reflects our commitment to supporting organizations that dedicate their efforts to improving the lives and future of Cambodian children through education, care, and opportunity. We believe that every act of kindness—no matter how small—can make a meaningful difference and help build a stronger community. We sincerely thank KKEV Cambodia for their inspiring work and unwavering dedication to creating brighter futures for children across Cambodia. Royal Mongkut Rice remains committed to giving back to society and growing together with the Cambodian community.
#អង្កររ៉ូយ៉ាល់ម្កុដ
#អង្ករល្អជីវិតប្រសើរ