គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន ម.ក Queen Finance Plc.

  • Home
  • Cambodia
  • Phnom Penh
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន ម.ក Queen Finance Plc.

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន ម.ក  Queen Finance Plc. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន ម.ក Queen Finance Plc., Accountant, Lot No. 69, Street 598, Tuol Porpae Village, Sangkat Tuol Sangkae, Khan Russey Keo, Phnom Penh capital, Kingdom of Cambodia, Phnom Penh.

21/04/2026

យន្តការដោះស្រាយបណ្តឹងអ្នកប្រើប្រាស់

តើអតិថិជនគួរធ្វើដូចម្តេចនៅពេលមានបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ?

✨ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩! 🎉ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ ន...
14/04/2026

✨ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩! 🎉

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យមានសុខភាពល្អ និងសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ច។

ទន្ទឹមនឹងនេះ យើងខ្ញុំសូមផ្ញើនូវក្តីស្រលាញ់ និងការនឹករលឹកជូនដល់ បងប្អូនកងទ័ព ដែលកំពុងលះបង់ក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារសុខសន្តិភាពជូនមាតុភូមិ។ សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវសេចក្តីសុខ សុភមង្គល និងជោគជ័យត្រចះត្រចង់ដល់វីរបុរសរបស់យើងគ្រប់ៗរូប!

រីករាយឆ្នាំថ្មី ជាមួយស្នាមញញឹម និងសេចក្តីសប្បាយរីករាយ!

#សួស្តីឆ្នាំថ្មី #អបអរសាទរឆ្នាំថ្មី #លើកទឹកចិត្តកងទ័ពកម្ពុជា #សន្តិភាព

សេចក្តីជូនដំណឹង!ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន មា...
13/04/2026

សេចក្តីជូនដំណឹង!

ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន មានកិត្តិយស សូមជម្រាបជូនដំណឹងដល់អតិថិជន និង សាធារណជនទាំងអស់ឲ្យបានជ្រាបថា គ្រឹះស្ថាននឹងឈប់សម្រាករយៈ​ពេល ៣ថ្ងៃ គឺនៅ ថ្ងៃទី១៤ - ១៥ - ១៦ ខែមេសា ឆ្នាំ២០២៦។ គ្រឹះស្ថាននឹងបើកដំណើរការវិញនៅ ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦។
សូមជ្រាបជាព័ត៌មាន និង សូមអរគុណ!

សារលិខិតជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យ...
13/04/2026

សារលិខិតជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរចំពោះ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

សូមលោកជំទាវបណ្ឌិត និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អបរិបូរណ៍ និងបញ្ញាភ្លឺថ្លា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍវិស័យធនាគារជាតិឱ្យកាន់តែរីកចម្រើន និងរឹងមាំជានិរន្តរ៍។

#សួស្តីឆ្នាំថ្មី

✨ សារលិខិតជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ✨ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្...
12/04/2026

✨ សារលិខិតជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ✨

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃ ឃ្វីន ហ្វាយនែន សូមគោរពជូនពរ និងប្រសិទ្ធពរជ័យ បវរសួស្តី ដស់លោកនាយកប្រតិបត្តិ ប្រតិបត្តិការ លី សូពិជា និង ភរិយា ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជោគជ័យត្រចះត្រចង់ក្នុងគ្រប់ភារកិច្ច និងរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។

#សួស្តីឆ្នាំថ្មី #កម្ពុជា

✨ សារលិខិតជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ✨ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្...
12/04/2026

✨ សារលិខិតជូនពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ✨

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃ ឃ្វីន ហ្វាយនែន សូមគោរពជូនពរ និងប្រសិទ្ធពរជ័យ បវរសួស្តី ដស់លោកអគ្គនាយក ហេង ប្រុស និងក្រុមគ្រួសារ ទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជោគជ័យត្រចះត្រចង់ក្នុងគ្រប់ភារកិច្ច និងរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។

#សួស្តីឆ្នាំថ្មី #កម្ពុជា

អបអរសាទរត្រៀមទទួលទេវតាឆ្នាំថ្មី និងសង្ក្រាន្ត ឃ្វីន ហ្វាយនែនកាលពីល្ងាច ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញ...
11/04/2026

អបអរសាទរត្រៀមទទួលទេវតាឆ្នាំថ្មី និងសង្ក្រាន្ត ឃ្វីន ហ្វាយនែន

កាលពីល្ងាច ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន បានរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីយ៉ាងសប្បាយរីករាយ ដើម្បីអបអរសាទរមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ កម្មវិធីនេះបាននាំមកនូវល្បែងប្រជាប្រិយខ្មែរជាច្រើនដូចជា បោះអង្គញ់ ចោលឈូង វាយក្អម និងលាក់កន្សែង ដើម្បីបង្កើនសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងបុគ្គលិកគ្រប់ជាន់ថ្នាក់។ នេះក៏ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ដ៏រុងរឿងរបស់ជាតិ ក្នុងស្មារតីសន្តិភាព និងមោទនភាពកេរដំណែលដូនតា។

សូមអញ្ជើញបងប្អូនចូលរួមទស្សនារូបភាពនៃសកម្មភាពសប្បាយៗ និងបង្កើតអនុស្សាវរីយ៍ដ៏មានន័យជាមួយគ្នា ក្នុងស្មារតីថែរក្សាកេរដំណែលដូនតា និងអបអរសាទរពុទ្ធសករាជថ្មីឱ្យកាន់តែត្រចះត្រចង់គ្រប់ៗគ្នា!

#ចូលឆ្នាំខ្មែរ #សង្ក្រាន្តឃ្វីនហ្វាយនែន #ល្បែងប្រជាប្រិយខ្មែរ #ថែរក្សាវប្បធម៌ជាតិ #ឃ្វីនហ្វាយនែន

07/04/2026

រឿង អគ្គនាយកដណ្តឹងប្រពន្ធ

តើការប្រើប្រាស់កម្ចីបានត្រឹមត្រូវ និងការទុកដាក់លុយកាសបានល្អជួយអ្វីខ្លះដល់ម្ចាស់អាជីវកម្ម?

នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន បានរៀបចំការប្រជុំបូកសរុបលទ្ធផលប្រចាំត្រ...
06/04/2026

នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន បានរៀបចំការប្រជុំបូកសរុបលទ្ធផលប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងការដាក់ចេញនូវយុទ្ធសាស្រ្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកលក់ទាំងអស់របស់គ្រឹះស្ថាន។ ជាមួយគ្នានោះដែរ ឃ្វីន ហ្វាយនែន ក៏មានជាការប្រគល់ជូននូវ លិខិតសរសើរជូនដល់បុគ្គលិកឆ្នើម ប្រចាំត្រីមាសទី ១ ដើម្បីអបអរសាទរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ល្អប្រសើរដែលសម្រេចបាន។

#បុគ្គលិកឆ្នើម

មិនថាផ្លូវជិត ឬឆ្ងាយ ឱ្យតែមានរថយន្តក្នុងក្ដីស្រមៃ ការធ្វើដំណើរទៅជួបជុំគ្រួសារនឹងកាន់មានសុខសុវត្ថិភាព។ឃ្វីន ហ្វាយនែន  ជួយ...
02/04/2026

មិនថាផ្លូវជិត ឬឆ្ងាយ ឱ្យតែមានរថយន្តក្នុងក្ដីស្រមៃ ការធ្វើដំណើរទៅជួបជុំគ្រួសារនឹងកាន់មានសុខសុវត្ថិភាព។
ឃ្វីន ហ្វាយនែន ជួយសម្រេចបំណងប្រាថ្នារបស់លោកអ្នកក្នុងការទិញរថយន្តក្នុងក្ដីស្រមៃ ជាមួយលក្ខខណ្ឌដ៏ពិសេស៖

💰 ទំហំកម្ចីរហូតដល់ 100% 100% នៃតម្លៃរថយន្ត (មិនបាច់មានប្រាក់កក់)

⏳ រយៈពេលកម្ចីវែងរហូតដល់ 84 ខែ

⚡️ រហ័សទាន់ចិត្ត ឯកសារងាយស្រួល មិនស្មុគស្មាញ

🤝 ផ្ដល់ការប្រឹក្សាច្បាស់លាស់ និងប្រកបដោយទំនុកចិត្តខ្ពស់

ត្រៀមខ្លួនជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រកបដោយភាពរីករាយ!

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖
☎️023 966 789 / 069 818 000
📱Telegram: https://t.me/QueenFinancePlc

#កម្ចីរថយន្ត #បង់រំលស់រថយន្ត #ចូលឆ្នាំខ្មែរ២០២៦

ចង់បានម៉ូតូថ្មីជិះទៅលេងពុកម៉ែបងប្អូនមែនទេ? ឃ្វីន ហ្វាយនែន ផ្ដល់ជូននូវឥណទានម៉ូតូដែលងាយស្រួលបំផុត ដើម្បីជួយឱ្យលោកអ្នកទទួលប...
01/04/2026

ចង់បានម៉ូតូថ្មីជិះទៅលេងពុកម៉ែបងប្អូនមែនទេ?
ឃ្វីន ហ្វាយនែន ផ្ដល់ជូននូវឥណទានម៉ូតូដែលងាយស្រួលបំផុត ដើម្បីជួយឱ្យលោកអ្នកទទួលបានម៉ូតូថ្មីដើម្បីធ្វើដំណើរទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។
✨ លក្ខខណ្ឌពិសេស៖
✔️ មិនចាំបាច់មានប្រាក់ចូលរួម (0%)
✔️ លក្ខខណ្ឌ និងឯកសារងាយៗ
✔️ ស្នាក់នៅផ្ទះជួលក៏អាចស្នើសុំបាន
✔️ សេវាកម្មរហ័សទាន់ចិត្ត និងគួរឱ្យទុកចិត្ត

ផ្តល់សេវាហិរញ្ញវត្ថុដែលងាយស្រួល រហ័ស និងសមរម្យសម្រាប់លោកអ្នក!
📞 សម្រាប់ព័ត៌មានបន្ថែម៖ 069 81 8000
📱Telegram: 069 81 8000

#ឥណទានម៉ូតូ #បង់រំលស់ម៉ូតូ #ចូលឆ្នាំខ្មែរ

ដើម្បីជាកិច្ចស្វាគមន៍ទេវតាឆ្នាំថ្មី កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន បានរៀបចំពិ...
26/03/2026

ដើម្បីជាកិច្ចស្វាគមន៍ទេវតាឆ្នាំថ្មី កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន បានរៀបចំពិធីសូត្រមន្ត ប្រសិទ្ធពរជ័យ នៅការិយាល័យកណ្តាល ដើម្បីនាំមកនូវសិរីសួស្ដី និងភាពរីកចម្រើនសម្រាប់ឆ្នាំថ្មី។

យើងខ្ញុំសូមឆ្លៀតក្នុងឱកាសនេះ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យ សិរីមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះអតិថិជន និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមទទួលបាននូវជោគជ័យ និងភាពរីកចម្រើនជានិរន្តរ៍។

Address

Lot No. 69, Street 598, Tuol Porpae Village, Sangkat Tuol Sangkae, Khan Russey Keo, Phnom Penh Capital, Kingdom Of Cambodia
Phnom Penh
120707

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

85523966789

Website

Alerts

Be the first to know and let us send you an email when គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឃ្វីន ហ្វាយនែន ម.ក Queen Finance Plc. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category