13/07/2026
ក្រុមហ៊ុន K Professional Accountants មានកិត្តិយសយ៉ាងក្រៃលែងក្នុងការចូលរួមឧបត្ថម្ភ “សន្និសីទផលិតផលស្បែកជើងអន្តរជាតិ លើកទី៤៣ (43rd International Footwear Conference - IFC)” ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដែលនេះជាលើកដំបូងបង្អស់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាព្រឹត្តិការណ៍ឧស្សាហកម្មដ៏ធំនេះ បន្ទាប់ពីបានទទួលតំណែងជាប្រធានប្តូរវេននៃសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ។
ឆ្នាំនេះក៏ត្រូវនឹងខួបលើកទី៥៥ នៃការបង្កើតសហព័ន្ធសមាគមផលិតផលស្បែកជើងអន្តរជាតិ (CIFA) ផងដែរ ដោយមានតំណាងសមាគមស្បែកជើងមកពីជិត ២០ប្រទេស និងតំបន់ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងសហគ្រាស ព្រមទាំងភ្ញៀវកិត្តិយសមកពីអង្គការអន្តរជាតិនានា បានជួបជុំគ្នាដើម្បីផ្លាស់ប្តូរមតិយោបល់លើបញ្ហាសំខាន់ៗ ដូចជាការអភិវឌ្ឍវិស័យស្បែកជើងសកល កិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់ ការច្នៃប្រឌិតឧស្សាហកម្ម ការផ្លាស់ប្តូរផ្នែកឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងរួមគ្នាស្វែងរកទិសដៅអនាគតសម្រាប់វិស័យនេះ។
ពិធីបើកជាផ្លូវការនេះ ត្រូវបានផ្តល់កិត្តិយសចូលរួម និងថ្លែងសុន្ទរកថាគន្លឹះដោយ លោកជំទាវ ខា ឡេង (H.E. Kha Leng) រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ (Neak Oknha Ly Kunthai) ប្រធានសហព័ន្ធសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា លោក ថមមី ហ្វុង (Tommy FONG) តំណាងស្របច្បាប់នៃសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ ព្រមទាំង លោក អាឡែន ឡៃ (Allen LAI) អគ្គលេខាធិការនៃសហព័ន្ធសមាគមស្បែកជើងអន្តរជាតិ។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីប្រធានសមាគមស្បែកជើង តំណាងសហគ្រាស និងភ្ញៀវកិត្តិយសអន្តរជាតិសរុបប្រមាណ ៥០០នាក់ មកពីជិត ២០ប្រទេស និងតំបន់ រួមមាន៖ ប្រទេសបង់ក្លាដែស ចិនដីគោក ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាគីស្ថាន ហ្វីលីពីន អាហ្វ្រិកខាងត្បូង តៃវ៉ាន់ តួកគី វៀតណាម អាល្លឺម៉ង់ និងកម្ពុជា។
អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសកម្ពុជាមានសហគ្រាសផលិតស្បែកជើង និងផលិតផលស្បែកជើងជាង ២០០សហគ្រាស។ វិស័យនេះបានបង្កើតការងារជិត ១៩ម៉ឺនកន្លែង និងទទួលបានការអនុគ្រោះពាណិជ្ជកម្មពីទីផ្សារធំៗ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលកត្តាទាំងនេះបានផ្តល់នូវកាលានុវត្តភាព និងវិសាលភាពអភិវឌ្ឍន៍យ៉ាងទូលំទូលាយសម្រាប់វិនិយោគិនអន្តរជាតិ។
ក្នុងនាមជាដៃគូឧបត្ថម្ភនៃសន្និបាតនេះ ក្រុមហ៊ុន K Professional Accountants មានកិត្តិយសយ៉ាងក្រៃលែង និងមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមចំណែក និងធ្វើជាសាក្សីនៃព្រឹត្តិការណ៍ឧស្សាហកម្មអន្តរជាតិដ៏មានសារៈសំខាន់នេះ។
K Professional Accountants has a great honor to sponsor the “43rd International Footwear Conference (IFC)” in Phnom Penh on July 12,2026, Cambodia for the first time as Cambodia assumed the Presidency of the International Federation of Footwear Associations.
This year coincides with the 55th anniversary of the establishment of the International Federation of Shoe Associations (CIFA), representatives of shoe associations from nearly 20 countries and regions, Government officials, representatives of enterprises and guests from international organizations gathered to exchange views on issues such as global shoe development, supply chain cooperation, industrial innovation, digital transformation and sustainable development, and jointly explore the future direction of the industry.
The State Secretary of the Ministry of Commerce of Cambodia, LCT Kha Leng, the President of the General Association of Cambodian Commerce and Industry Associations and the President of Cambodia's Footwear Chamber of Commerce, Tommy FONG, legal representative of the International Federation of Footwear Associations, and Allen LAI, Secretary General of the International Footwear Association, attended the opening ceremony and delivered a speech. From Bangladesh, Mainland China, Hong Kong, India, Indonesia,About 500 people from nearly 20 countries and regions such as Malaysia, Pakistan, the Philippines, South Africa, China's Taiwan, Türkiye, Vietnam, Germany and Cambodia attended the meeting.
Neak Okhna Ly Kunthai said that as of February 2026, Cambodia has more than 200 footwear and footwear production enterprises. It has created nearly 190 thousand jobs and enjoyed preferential trade treatment from major markets such as the United States, the European Union, the United Kingdom, China, Japan, the Republic of Korea and the Association of Southeast Asian Nations (ASEAN).
K Professional Accountants has a great privilege and we are pleased to be part of this crucial congress.
K Professional Accountants 荣幸赞助在柬埔寨金边举行的 “第43届国际鞋业大会(IFC)” 。本次大会于2026年7月12日召开,这也是柬埔寨首次接任国际鞋业联合会主席国后举办的行业盛会。
今年恰逢国际鞋业联合会(CIFA)成立55周年,来自近20个国家和地区的鞋业协会代表、政府官员、企业代表及国际组织嘉宾齐聚一堂,围绕全球鞋业发展、供应链合作、产业创新、数字化转型以及可持续发展等议题展开深入交流,共同探讨行业的未来发展方向。
柬埔寨商业部国务秘书刘巧凌(H.E Kha Leng)、柬埔寨工商联合总会主席、柬埔寨鞋业商会会长李坤泰公爵(Neak Oknha Ly Kunthai)、国际鞋业协会联合会法人代表 Tommy FONG 以及国际鞋业协会联合会秘书长 Allen LAI 出席开幕式并致辞。来自孟加拉国、中国内地、中国香港、印度、印度尼西亚、马来西亚、巴基斯坦、菲律宾、南非、中国台湾、土耳其、越南、德国及柬埔寨等近20个国家和地区的鞋业协会负责人、企业代表及国际组织嘉宾约500人参加了此次会议。
李坤泰公爵表示,截至2026年2月,柬埔寨拥有鞋类及鞋材生产企业超过200家,创造就业岗位近19万个;同时,柬埔寨享有美国、欧盟、英国、中国、日本、韩国及东盟(ASEAN)等主要市场的贸易优惠待遇,为国际投资者提供了广阔的发展空间。
作为本次大会的赞助商,K Professional Accountants 深感荣幸,并很高兴能够参与并见证这一重要的国际行业盛会。