06/08/2026
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី ស៊ាន ផល្លី អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ នៃក្រុមហ៊ុន Making It Easy បានអញ្ជើញចូលរួមវគ្គណែនាំសមាជិកដំបូង (Induction Course) លើកទី៣ សម្រាប់សមាជិកថ្មីឆ្នាំ២០២៦ ដែលរៀបចំដោយ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.)។ ក្នុងវគ្គនេះ សមាជិកថ្មីត្រូវបានណែនាំអំពីប្រព័ន្ធសមាជិកភាព តួនាទី និងកាតព្វកិច្ចវិជ្ជាជីវៈ ព្រមទាំងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development – CPD) របស់ វ.គ.ស.ក.។
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងលើវិជ្ជាជីវៈ ការអនុលោមតាមបទប្បញ្ញត្តិ និងការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ ក្រុមហ៊ុន Making It Easy មានមោទនភាពដែលបានក្លាយជាសមាជិកនៃ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ដើម្បីបន្តពង្រឹងស្តង់ដារវិជ្ជាជីវៈ និងគាំទ្រការផ្តល់សេវាគ្រប់គ្រងអាជីវកម្មប្រកបដោយគុណភាព និងទំនុកចិត្តជូនអតិថិជន និងវិនិយោគិននៅកម្ពុជា។
On 5 August 2026, our Operations Manager & Finance Manager, Ms. Sean Phally, attended the 3rd KICPAA Induction Course for New Members 2026, where participants were introduced to KICPAA's membership framework, professional responsibilities, and Continuing Professional Development (CPD) program.
As part of our commitment to professionalism, compliance, and continuous development, Making It Easy is proud to be a member of the Kampuchea Institute of Certified Public Accountants and Auditors (KICPAA).